៧ខែ ដំរីព្រៃជិត ២០០ក្បាលងាប់នៅស្រីលង្កា

កូឡុំបូ ៖ ដំរីព្រៃសរុបចំនួន ១៩៨ក្បាលបានងាប់ក្នុងរយៈពេល ៧ខែចុងក្រោយនេះ ដោយសារមូលហេតុផ្សេងៗ មានដូចជាការបរបាញ់សត្វ រថភ្លើង ឬឡានបុក ការបំពុល និងបណ្តាលមកពីគ្រោះធម្មជាតិ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

អនុរដ្ឋមន្ត្រីក្រសួងបរិស្ថានស្រីលង្កា លោក Anton Jayakody និយាយថា ដំរីព្រៃចំនួន៤ក្បាលបានងាប់ កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយ២ក្បាលទៀតងាប់ដោយសារគ្រោះថ្នាក់រថភ្លើង និង២ក្បាលផ្សេងទៀតងាប់ដោយសារការបាញ់ប្រហារដោយកាំភ្លើង។

យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ជម្លោះមនុស្ស និងដំរី គឺជាបញ្ហាធ្ងន់ធ្ងរមិនទាន់អាចដោះស្រាយបាននៅក្នុងប្រទេសស្រីលង្កា ទើបបណ្តាលឱ្យដំរីព្រៃសរុបដល់ទៅ ៣.៤៧៧ក្បាលបានងាប់ ហើយមនុស្សចំនួន ១.១៩០នាក់បានបាត់បង់ជីវិតនៅទូទាំងប្រទេស នៅចន្លោះឆ្នាំ២០១៥ និង២០២៤៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner