ឯកឧត្តម ប៉ែន បូណា៖ថៃយកលេសបញ្ហាមីននិងបញ្ហាផ្សេងៗដើម្បី​ដាក់កំហុស​និងឈ្លានពានកម្ពុជា

ភ្នំពេញ៖ការចាប់ផ្តើមនូវភាពតានតឹងរវាងកម្ពុជានិងថៃជុំវិញបញ្ហាព្រំដែនគឺកើត​ឡើងដោយសារកងទ័ពថៃបានលួច បាញ់ប្រហារមកលើកទាហានកម្ពុជាម្នាក់ដែល​កំពុង​ឈរជើងនៅ លេណដ្ឋាននៅតំបន់មុំបី​ម្នាក់ស្លាប់បាត់បង់ជីវិត​កាល​ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៤ខែ កក្កដា ឆ្នាំ២០២៤នេះនៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តីឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិង​ជាប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា​មុននឹងផ្ទុះ​អាវុធ​ឈ្លានពានប្រទេសកម្ពុជា ថៃបានយកបញ្ហាជាន់មីន ,ដាក់របងលួស ,ដាក់កងទ័ព​និងបញ្ហាផ្សេងទៀតដាក់កំហុសមកលើកម្ពុជារហូតបើការបាញ់ប្រហារលើកងទ័ពកម្ពុជាមុន។

ឯកឧត្តមបន្តថា ភាគីថៃតែងបានពន្លាតបញ្ហារហូត ។មានបញ្ហាព្រំដែន ដោយបិទ​ព្រំដែនដោយឯកតោភាគី គំរាម​ផ្តាច់អគ្គិសនី ផ្តាច់អ៊ីនធឺណិត ប្រេងឥន្ធនៈ ឧស្ម័ន​ជាដើម ហើយចុងក្រោយនេះ​ថៃបានយកបញ្ហាទាហានជាន់មីន មកធ្វើជាមូលហេតុ ឬលេសឱ្យមានបញ្ហាធំឡើងៗ។ឯកឧត្តមបានបញ្ជាក់ថា៖« ថៃបានចោទកម្ពុជា​ថាបានដាក់មីនថ្មី ហើយក្រសួងការពារជាតិ,ក្រសួងការបរទេសបានធ្វើការ​ឆ្លើតតបវិញហើយ បានបញ្ជាក់ហើយថា កម្ពុជាមិនបានដាក់ មីនថ្មីនោះទេ។ប៉ុន្តែកងទ័ពថៃមិនបានដើរតាមតម្រាយផ្លូវធម្មតានោះទេ គឺបានធ្វើការបង្កើត តម្រាយផ្លូវថ្មី ចូលដី​កម្ពុជា ហើយដីនោះមានសល់គ្រាប់ មីនដែលសម័យសង្គ្រាម»។

ឯកឧត្តមលើកឡើងដែរថា ក្រោយពីកងទ័ពរបស់ខ្លួនបានជាន់មីន ថៃបានធ្វើឱ្យ​សភាពការណ៍ កាន់តែតានតឹង​ខ្លាំងឡើង។ ជាក់ស្តែងកាលពី ថ្ងៃទី២៣ខែកក្កដា​ថៃបានប្រកាសបិទមិនឱ្យទេសចរណ៍ចូល ,ប្រកាសបិទប្រាសាទ​តាមាន់ធំ រហូតក្លាយ​ជាការចាប់ផ្តើមនៃសង្គ្រាម។ជាងនេះយប់មិញក៏បានដាក់របងលួសនៅប្រាសាទតាមាន់ ហើយព្រឹកឡើងគាត់ចាប់ផ្តើម ធ្វើសកម្មភាពបាញ់មកលើទាហានកម្ពុជាមុនថែម​ទៀត។

ឯកឧត្តម ប៉ែន បូណា បានបន្ថែមថាកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាមានភាព​ក្លាហាន និងរឹងមាំកក់កៅ្ត ហើយពេញមួយថ្ងៃនេះនៅសមរភូមិកងទ័ពកម្ពុជា​យកប្រៀបលើកងទ័ពថៃ ដែលសត្រូវឈ្លានពានទឹកដី​កម្ពុជា​នោះ​ឡើយ៕
ដោយ៖ម៉ាដេប៉ូ
រូបភាព៖ វេងលឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner