អ៊ីរ៉ង់ព្រមាននាវាពិឃាតអាមេរិក នៅឈូងសមុទ្រអូម៉ង់

បរទេស ៖ ទូរទស្សន៍រដ្ឋ អ៊ីរ៉ង់ បានរាយការណ៍ថា កាលពីថ្ងៃពុធ កងកម្លាំងប្រទេសនេះ បានព្រមាន នាវាពិឃាតអាមេរិក១គ្រឿង ឱ្យនៅក្រៅដែនទឹក របស់ទីក្រុងតេអេរ៉ង់ បន្ទាប់ពីឃើញនាវា បើក នៅឈូងសមុទ្រ អូម៉ង់។

ហេតុការណ៍នេះ បានកើតឡើង នៅមួយខែ បន្ទាប់ពីសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារ ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ សំខាន់ៗ ចំនួនបី អំឡុងសង្គ្រាម រយៈពេល ១២ថ្ងៃ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

នៅក្នុងវីដេអូ ដែលចេញផ្សាយដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ នាវាពិឃាតមួយគ្រឿង ត្រូវបានគេមើលឃើញ ចេញពីអ្វីដែលហាក់ដូចជា បង្អួចឧទ្ធម្ភាគចក្រអ៊ីរ៉ង់ ខណៈដែលអ្នកបើកបរ អំពាវនាវឱ្យនាវា “ផ្លាស់ប្តូរផ្លូវ” និងជៀសវាងការចូលទៅជិតដែនទឹក អ៊ីរ៉ង់។

តែ មន្ត្រីការពារជាតិអាមេរិកម្នាក់ បាននិយាយថា កប៉ាល់អាមេរិក “មានអន្តរកម្មប្រកបដោយសុវត្ថិភាព និងប្រកបដោយវិជ្ជាជីវៈ ជាមួយឧទ្ធម្ភាគចក្រ SH-3 ‘Sea King’ របស់អ៊ីរ៉ង់ ពេលកំពុងប្រតិបត្តិការ ក្នុងដែនទឹកអន្តរជាតិ។

កងកម្លាំងអ៊ីរ៉ង់ ធ្លាប់មានប្រវត្តិប្រឈមមុខនឹងកងកម្លាំងអាមេរិក នៅឆ្នេរសមុទ្រភាគខាងត្បូងប្រទេស។ កាលពីឆ្នាំ២០២៣ ទីក្រុងតេអេរ៉ង់ បាននិយាយថា ខ្លួនបានបង្ខំ នាវាមុជទឹករបស់សហរដ្ឋអាមេរិកមួយគ្រឿង ឱ្យចូលចត នៅពេលឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz តែ ជាការអះអាង ដែលត្រូវបាន ទីក្រុង វ៉ាស៊ីនតោន បដិសេធ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner