យ៉ាងហោចណាស់ប្រជាពលរដ្ឋ ២៤០០គ្រួសារ ត្រូវបានជម្លៀសចេញពីតំបន់ គ្រោះថ្នាក់មកទីមានសុវត្ថិភាព ក្រោយការវាយប្រហារដោយយោធាថៃ
អត្ថបទដោយ៖
ឈឹម សុផល
(ភ្នំពេញ)៖ ក្រោយការវាយប្រហារដោយភាគីថៃមកលើកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ កក្កដា ២០២៥ បានបង្កផលលំបាក ទុក្ខវេទនា ដល់ប្រជាពលរដ្ឋប្រមាណ ១ ៥០០គ្រួសារ ក្នុង ១២ភូមិ ៣ឃុំ នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលរស់នៅក្បែតំបន់ ប្រឈមកំពុងមានជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី និងថ្មដូន បានជម្លៀសចេញពីតំបន់ គ្រោះថ្នាក់ មកទីទួលសុវត្ថិភាព ដោយសុវត្ថិភាពអស់ហើយ។
សរុបរួម ជនភៀសសឹកមកពីតំបន់ផ្សេងទៀតផង មានប្រមាណជាង ២ ៤០០គ្រួសារ ដែលកំពុងស្ថិតនៅទីទួលសុវត្ថិភាពទាំងអស់តាមបណ្តាស្រុក ក្នុងខេត្តឧត្តរមានជ័យ។ នេះតាមឯកឧត្តម ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ ៕













ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។