អាមេរិកជំរុញឲ្យបញ្ចប់ជម្លោះ រវាងកម្ពុជា និងថៃ ជាបន្ទាន់

បរទេស ៖ សហរដ្ឋអាមេរិកអំពាវនាវឱ្យបញ្ចប់ជម្លោះ រវាងប្រទេសថៃ និងកម្ពុជា ជាបន្ទាន់ បន្ទាប់ពីការប៉ះទង្គិចគ្នា នៅតាមព្រំដែន និងជំរុញឱ្យជនស៊ីវិល ត្រូវបានការពារ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ថា «សហរដ្ឋអាមេរិកជំរុញឱ្យបញ្ឈប់ជាបន្ទាន់ នូវអរិភាព ការការពារជនស៊ីវិល ជាមួយនឹង ការដោះស្រាយជម្លោះ ដោយសន្តិវិធី»។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា។

ប៉ុន្មានម៉ោងក្រោយពីថៃ ផ្តើមវាយឈ្លានពានកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើ, តាមរយៈលិខិត, ឱ្យមានកិច្ចប្រជុំបន្ទាន់មួយ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហៅកាត់ អ.ស.ប៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner