អ្នកនាំពាក្យក្រសួងការពារជាតិ៖ មកដល់ម៉ោងនេះ កងទ័ពកម្ពុជានៅបន្តគ្រប់គ្រង់ និងឈរជើងយ៉ាងរឹងមាំនៅប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគីរីស្វារ:

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ឧត្តសេនីយ៍ឯក ម៉ាលី សុជាតិ បានច្រានចោលការចេញផ្សាយរបស់សារព័ត៌មានថៃ ដែលថា ​កងទ័ពថៃ កាន់កាប់បានប្រាសាទព្រះវិហារ និងវត្ដកែវសិក្ខាគិរីស្វារៈ ។

តាមអ្នកនាំពាក្យបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ទីតាំងទាំងពីរ កងទ័ពកម្ពុជា កំពុងបន្ដគ្រប់គ្រងបានដដែល មិនដូចការចេញផ្សាយរបស់សារព័ត៌មានថៃ នោះទេ ។

សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ថៃ បានបើកការ បាញ់ប្រហារមុន មកលើកងទ័ពកម្ពុជា ដែលធ្វើឱ្យកម្ពុជា ត្រូវប្រើសិទ្ធិវាយបក ដើម្បីការពារខ្លួន និងទប់ស្កាត់ការឈ្លានពានពីសំណាក់កងទ័ពថៃ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner