ព្រឹកថ្ងៃទី២៥ កក្កដា ឆ្នាំ២០២៥ ថៃបានបើកវាយប្រហារមកលើកម្ពុជា ចំនួន ៧ទីតាំង និង ចង់វាយយកប្រាសាទតាក្របី ប្រាសាទតាមាន់វិញ តែត្រូវបរាជ័យ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា៖នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២នៃការធ្វើសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ ពួកគេបានធ្វើការវាយប្រហារ មកលើទឹកដីកម្ពុជាចំនួន៧ទីតាំង និងបានប្រើគ្រាប់បែកចង្កោម វាយប្រហារមកលើដែនអធិបតេយ្យរបស់ប្រទេសកម្ពុជាថែមទៀត។
បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែឱ្យដឹងថា មានទីតាំងចំនួន៧ ត្រូវបានថៃបើក ធ្វើការវាយប្រហារ មកដែនអធិបតេយ្យភាពកម្ពុជា ។ នៅក្នុងទិសទី១មានចំនួន៥ទីតាំង និង ទិសទី៣ មានចំនួន ២ទីតាំង។
ជាមួយគ្នានេះក្រុមកងទ័ពថៃឈ្លានពានចាប់ពីម៉ោង៨ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៥នេះដែរ បានព្យាយាមវាយយកប្រាសាទតាក្របី និងប្រាសាទតាមាន់ របស់កម្ពុជា តែត្រូវកងទ័ពដ៏អង់អាចរបស់កម្ពុជាបានវាយបំបាក់ទៅវិញ។
អ្នកនាំពាក្យរូបនេះបានថ្លែងដែរថាថៃមានចេតនាធ្វើការវាយប្រហារមកលើកម្ពុជាដោយប្រើគ្រាប់បែបចង្កោម ដែលអំពើខុសច្បាប់ អន្តរជាតិ។ អំពើឈ្លានពានដោយ កម្រោលនេះបានបំពានច្បាប់អន្តរជាតិ និងអនុសញ្ញាតស្តីពីគ្រាប់បែបចង្កោម ។ ហើយការប្រើប្រាស់អាវុធបែបនេះបង្ហា ញពីអំពើឃោរឃៅ អមនុស្សធម៌របស់ថៃប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងឲ្យមើលឃើញថា ថៃគ្មានការខ្លាចរអាចំពោះច្បាប់មនុស្សធម៌អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានបំផុត ដែលគ្រប់គ្រងពីអរិយភាពរបស់ថៃ។
លោកជំទាវអ្នកនាំពាក្យបានអះអាងថាការពង្រាយគ្រាប់បែបចង្កោមជាការគំរាមកំហែងយូរអង្វែងដល់ជនស៊ីវិល បរិស្ថាន គឺជាឧក្រិដ្ឋកម្មសង្គ្រាម ក្រោមច្បាប់អន្តរជាតិ និងបំផ្លិចបំផ្លាញសន្តិ ភាព និងសន្តិសុខក្នុងតំបន់ ៕

ដោយ ៖ ម៉ាដេប៉ូ