ថៃ មិនព្រមអោយភាគីទី៣ សម្របសម្រួលទេ លើការបញ្ចប់ជម្លោះជាមួយកម្ពុជា

Reuters៖ ថៃបានបដិសេធកិច្ចខិតខំសម្របសម្រួលពីភាគីទី៣ ទោះមានសំណើពីចិន និងម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ចូលរួមសម្របសម្រួលជម្លោះ ថៃ នៅតែជ្រើសរើសយកការដោះស្រាយជម្លោះទ្វេភាគី នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

រយៈពេល ២ថ្ងៃ ជម្លោះព្រំដែន ដែលបង្កដោយការឈ្លានពានរបស់ថៃ នៅតែបន្តកើតមាន ដោយលោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេសថៃ លើកឡើងថា «ខ្ញុំមិនគិតថា យើងត្រូវការការសម្របសម្រួលពីប្រទេសទីបីនៅឡើយទេ»។ ដោយបន្តជ្រើសយកការដោះស្រាយជម្លោះបែបលក្ខណៈទ្វេភាគី។ 

កន្លងមក ចិន និងម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន បានស្នើជួយសម្របសម្រួលជម្លោះកម្ពុជា និងថៃ។ ស្របគ្នានេះ កម្ពុជា បានសម្រេចដាក់តំបន់ជម្លោះចំនួន ៤ដូចជា ប្រាសាទតាមាន់, ប្រាសាទតាក្របី, តំបន់មុំបី និងប្រាសាទតាមាន់ធំ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប៉ុន្តែថៃនៅតែបដិសេធ ហើយជ្រើសរើសយន្តការទ្វេភាគី៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner