លុយបាតថៃធ្លាក់ចុះលើកដំបូងចាប់តាំងពីឆ្នាំ២០២២ ដោយសារផ្ទុះជម្លោះជាមួយកម្ពុជា
អត្ថបទដោយ៖
ឈឹម ទីណា
បាងកក ៖ លុយបាតរបស់ប្រទេសថៃបានដាំក្បាលចុះ បន្ទាប់ពីហក់ឡើងដល់តម្លៃខ្ពស់បំផុតក្នុងរយៈពេលជាងបីឆ្នាំ ដោយសារមានជម្លោះជាមួយកម្ពុជាកាន់តែខ្លាំងឡើង ផ្តើមពីថៃឈ្លានពានកម្ពុជាមុន។
រូបិយប័ណ្ណក្នុងស្រុកបានធ្លាក់ចុះ ០,៣% មកនៅត្រឹម ៣២,២៩បាតក្នុងមួយដុល្លារ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី២៤ ខែកក្កដា បើធៀបទៅនឹងតម្លៃ ៣២,១១បាតក្នុងមួយដុល្លារ ដែលជាតម្លៃខ្ពស់បំផុត គិតចាប់តាំងពីខែកុម្ភ: ឆ្នាំ២០២២។
ទន្ទឹមគ្នា សន្ទស្សន៍ទីផ្សារហ៊ុនរបស់ប្រទេសថៃ (SET) ក៏បានធ្លាក់ចុះអស់ប្រហែល ១% ផងដែរ៕
ប្រភព ៖ បាងកកប៉ុស្តិ៍ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។