ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង និងភរិយា បានរៀបចំពិធីចម្រើនព្រះវស្សាថ្វាយព្រះមហាក្សត្រខ្មែរ

ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង និងភរិយា បានរៀបចំពិធីចម្រើនព្រះវស្សាថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ បើយោងតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានឱ្យដឹងថា ការរៀបចំពិធីនេះ បានធ្វើឡើងនៅរាត្រីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ នៅក្នុងពិធីជប់លៀងជូនភ្ញៀវជាន់ខ្ពស់អន្តរជាតិដែលចូលរួមវេទិកាអរិយធម៌អាស៊ី ក្នុងវិមានសភាប្រជាជនចិន នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចាត់ទុកការរៀបចំពីជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ ព្រះមហាក្សត្រខ្មែរមានព្រះជន្មគម្រប់ ៦៦ព្រះវស្សា យាងចូល ៦៧ព្រះវស្សាហើយ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner