សិស្សសាលាជាស៊ីមចំរើនរដ្ឋម្នាក់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិនម្នាក់មិនបានសម្រេច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិនម្នាក់កំពុងជិះម៉ូតូកង់បីមួគ្រឿងមិនបានសម្រេច ដោយទាក់ដៃចង្កូម៉ូតូរេទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឲ្យដួលរួចរត់ចោលម៉ូតូផ្លោះរបងចូលទៅក្នុងវត្តស្រះចក ត្រូវបានសមត្ថកិច្ចក្របួចបានមកវិញ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខវត្តស្រះចក តាមបណ្តោយផ្លូវ៨៦កែវ និងផ្លូវ៦១ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជនសង្ស័យមានឈ្មោះ ចែក ណុច ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្សសាលាជាសុីមចំរើនរដ្ឋ មានស្រុកកំណើត នៅភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសែក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1HG-8528ធ្វើដំណើរតាមបណ្តោយផ្លូវ៨៦ទិសដៅពីលិចទៅកើត លុះមកដល់ផ្លូវលេខ៦១ចំណុចកើតខាងលើបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីបុរសជនជាតិចិនម្នាក់កំពុងម៉ូតូកង់បីមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរស្របទិសដៅគ្នាមិនបានសម្រេចបណ្តាលទាក់ដៃចង្កូតជាមួយម៉ូតូកង់បីរួចរេចង្កូតទៅបុករថយន្តមួយគ្រឿងបើកនៅខាងមុខបណ្តាលឲ្យដួលម៉ូតូរួចជនសង្ស័យបានរត់ផ្លោះរបងចូលទៅសង្ងំលាក់ខ្លួនក្នុងវត្តស្រះចក ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្រះចកធ្វើការឡោមព័ទ្ធចាប់វាយខ្នោះភ្លាមៗចំណែកជនរងគ្រោះមិនឈប់នៅ និងកន្លែងកើតហេតុនោះទេបានបន្តដំណើរទៅមុខទៀតមាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសួនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក និងធ្វើកំណត់ហេតុរួចបញ្ជូនបន្តទៅអធិការដ្ឋនគរបាលខណ្ឌដូនពេញដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner