ព័ត៌មានមិនពិត ធ្វើឱ្យពលរដ្ឋខេត្តកោះកុងជ្រួលច្របល់ទាំងយប់ថ្ងៃទី២៥ កក្កដា (មានវីដេអូ)

អត្ថបទដោយ៖
ឈឹម សុផល

ពលរដ្ឋជាច្រើននាក់ ក្នុងខេត្តកោះកុង បានមកប្រមូលផ្ដុំគ្នាសម្រាកនៅលើដងផ្លូវ នៅក្នុងភូមិសាស្រ្តស្រុកមណ្ឌលសីមា នាម៉ោង១១យប់ ថ្ងៃទី២៥ កក្កដានេះ ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានមិនពិតពីអ្នកប្រេីបណ្តាញសង្គម ថា មានការវាយប្រហារពីសំណាក់ភាគីថៃ មកលើតំបន់ខេត្តកោះកុង។ ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ធ្វេីឱ្យប្រជាពលរដ្ឋភិតភ័យ ទើបមកប្រមូលផ្ដុំក្នុងភូមិសាស្ត្រស្រុកមណ្ឌលសីមានេះ។

ក្រោយទទួលបានដំណឹងនេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ថ្នាក់ដឹកនាំ និងកម្លាំងសមត្ថកិច្ច បានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដោយប្រាប់ពីស្ថានភាពពិតប្រាកដដល់ពួកគេ ហើយឱ្យពួកគេវិលត្រឡប់ទៅគេហដ្ឋានវិញ។

សូមបញ្ជាក់ថា គិតមកដល់ម៉ោង១១ យប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ តាមបន្ទាត់ព្រំដែនភូមិសាស្ត្រខេត្តកោះកុង ពុំមានការផ្ទុះអាវុធដូចការផ្សព្វផ្សាយគ្មានប្រភពផ្លូវការនោះទេ។

ប្រភពវីដេអូពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner