អ្វីទៅជាក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ (UNSC)?

UNSC ទទួលខុសត្រូវថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ សមាជិករបស់ UNSC មាន១៥ប្រទេស ដោយក្នុងនោះ សមាជិកអចិន្ដ្រៃយ៍ មាន៥ រួមមាន ចិន រុស្ស៊ី អាមេរិក បារាំង អង់គ្លេស និងមិនអចិន្ដ្រៃយ៍ ១០ប្រទេស។ រដ្ឋសមាជិកទាំងអស់ មានកាតព្វកិច្ចគោរពតាមការសម្រេចចិត្តរបស់ UNSC។

ការសម្រេចចិត្តមាន ៣ សំខាន់ៗ៖
១. ដោះស្រាយជម្លោះដោយសន្តិវិធី
២. ដាក់ទណ្ឌកម្ម
៣. ប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើម្បីរក្សា ឬស្តារសន្តិភាព និងសន្តិសុខអន្តរជាតិឡើងវិញ

សេចក្ដីសម្រេចរបស់ UNSC ត្រូវជាប់គាំងទាំងស្រុង បើសិនមានសមាជិកអចិន្ត្រៃយ៍ណាមួយមិនគាំទ្រ។

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner