ភ្នំដោះក្រមុំ រមណីយដ្ឋានវប្បធម៌ជនជាតិដើម ទាក់ទាញអ្នកទេសចរទី១ ដដែលសម្រាប់ថ្ងៃឈប់សំរាក (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរី៖ភ្នំដោះក្រមុំឬភូមិវប្បធម៌ជនជាតិដើមភាគតិច ដែលទើបកំណត់ព្រំដីបានច្បាស់លាស់កាលពីប៉ុន្មានថ្ងៃមុននោះ បានក្លាយជាទីចំណាប់អារម្មណ៍ទី១ ក្នុងចំណោមបណ្តារមណីយដ្ឋាននានាក្នុងខេត្តមណ្ឌលគិរី។

អ្វីដែលជាការកត់សម្គាល់ ត្រូវបានអ្នកខេត្តមួយនេះ អះអាងថា ស្ទើតែគ្រប់គ្នា នៃអ្នកដំណើរដែលមកទស្សនាទស្សនីយភាព ខេត្តមណ្ឌលគិរី គេសង្កេតឃើញថា ជំហ៊ានដំបូងនៃដំណើរកម្សាន្តរបស់អ្នកទេសចរគឺតែងតែ ទៅគោរពសូមសេចក្តីសុខពីបារមីអ្នកថែរក្សាភ្នំដោះក្រមុំ ជាមុនសិន មុននិងបន្តដំណើរទៅបណ្តារមណីយដ្ឋានឯទៀត។

បណ្តារមណីយដ្ឋានដែលកំពុងទាក់ទាញភ្ញុំវទេសចរក្នុងដំណើរកម្សាន្ត នាព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថនរោត្តមសីហមុនី  ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩នេះ មានដូចជាៈភ្នំដោះក្រមុំ,សមុទ្រឈើ,ចម្ការស្រល់,ទេកជ្រោះដំណាក់ស្តេច,ទឹកជ្រោះលែងអង លែងឃិន,ភ្នំអណ្តូងស្នេហ៍,ជាដើម។បណ្តារមណីយដ្ឋានខាងលើនេះ ជាទីបន្ទាប់បន្សំក្នុងដំណើរកម្សាន្តតែប៉ុននោះ អ្វីជាទីចាប់អារម្មណ៍ខ្លាំងបំផុតនិងជាបេះដូងរបស់ខេត្តមណ្ឌលគិរីនោះគឺទឹកជ្រោះប៊ូស្រា ដែលជាតំបន់ ជាប់ចំណាត់ថ្នាក់ទាក់ទាញភ្ញៀវទេចរណ៍ច្រើនជាងគេរបស់ខេត្តមណ្ឌលគិរី។

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានឲ្យដឹងថា នៅមិនទាន់ក្តាប់បានពីចំនួនអ្នកទេសចរនៅឡើយនោះទេ នាថ្ងៃទី១៤ឧសភានេះ។លោកថាបណ្តាផ្ទះសំណាក់ សណ្ឋាគា គ្មានបន្ទប់ស្នាក់នោះទេ ដោយពេញណែនអស់ហើយ។លោកប្រធានបញ្ជាក់ថា កត្តាដែលទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរី កាន់តែច្រើនឡើងបែបនេះ ដោយសារតែខេត្តមណ្ឌលគិរីជាខេត្តមួយដែលមានអាកាសធាតុត្រជាក់ សំបូរធនធានធម្មជាតិ និងរមណីដ្ឋានជាច្រើន ជាពិសេសនោះខេត្តមួយនេះបានរឹតបន្តឹងនូវសន្តិសុខជូនភ្ញៀវទេសចរណ៍យ៉ាងល្អប្រសើរ ចំណែកប្រព័ន្ធផ្លូវថ្នល់ទៀតនោះនៅតំបន់ភូមិភាគឥសាន្តក៏បានតភ្ជាប់គ្នាយ៉ាងល្អប្រណិតផងដែរ៕ ដោយ៖ សាត ចាន់បុត្រ

 

 

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner