កុងតឺន័រ បោះពួយល្បឿនលឿន ជ្រុលទៅបុកគូទរថយន្តបែន រេចង្កូតចុះត្រាំទឹកស្អុយ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ កុងតៃន័របើកល្បឿនលឿនបោលទៅបុកគូទរថយន្តបែនដឹកថ្ម ហើយរេចង្កូត ធ្លាក់ចុះត្រាំក្នុងប្រឡាយទឹកស្អុយ ខ្ទេចមុខ រងរបួសអ្នកបើកបរ កាល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមមហាវិថី ឈ្នះ ឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្កកុងតៃន័រ ម៉ាក FUSO ពណ៌ក្រហម គ្មានពាក់ស្លាកលេខ តែត្រូវបាន អ្នបើកបរ ប្រាប់ថា មានស្លាកលេខ ភ្នំពេញ 3B-9343 ។

តាមប្រភពពលរដ្ឋឃើញហេតុការណ៍ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុរថយន្ត កុងតៃន័រ មួយគ្រឿងពណ៌ក្រហមហ្នឹង បើកតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ពីត្បូងទៅជើង សង្ស័យឡានចាក់សាំងយន្តហោះ ទើបបើកលឿនម្លឹងៗ មិនកោតក្រែងអ្នកដទៃ លុះដល់ចំណុចខាងលើ ជ្រុលទៅបុកពីក្រោយ រថយន្តបែនដឹកថ្ម កំពុងបើកស្របទិស បើកសុីញ៉ូ បត់ឆ្លងផ្លូវត្រឡប់ក្រោយ បណ្តាលឲ្យ កុងតៃន័រ ដែលពេញដោយល្បឿនកំពុងលឿនផង រេចង្កូតទៅស្តាំ ធ្លាក់ចូលប្រឡាយទឹកស្អុយគ្រាំ ផ្អើលអស់ហ្វូងមច្ឆា រថយន្តខ្ទេចផ្នែកខាងមុខ រងរបួស អ្នកបើកបរ ។

តាមពលរដ្ឋលើកឡើងថា អ្នកបើកបររថយន្តកុងតៃន័រភាគច្រើន បើកព្រហើន ពុំសូវគោរពច្បាប់ សិលធម៌ ក្នុងក្នុងបើកបរ ពេញនិយម ប្រឈមគ្រោះថ្នាក់ ម្យ៉ាងវិញទៀត ប្រើប្រាស់គ្រឿងញៀន ។

ករណីខាងលើ ក្រោយកើតហេតុ ភាគីរថយន្តបែនដឹកថ្ម បានបើករហូតដល់ផ្លូវបេតុង វត្តពោធិ៍ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បាន ។

រថយន្តទាំង២គ្រឿង ក្រោយពីសមត្ចកិច្ច ចុះទៅពិនិត្យ មួយគ្រឿង ក្នុងសភាពធ្ងន់ធ្ងរ ធ្លាក់កប់ទឹកប្រឡាយស្អុយ បានប្រគល់ជូនទៅខាងការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ ចាត់វិធានការ អូសយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ និងរងចាំធ្វើតេស្ត ទឹកនោមអ្នកបើកបររកសាធាតុញៀនផងដែរ កុំឲ្យចេះតែបើកព្រហើនពេក ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner