អភិបាលខេត្តឧត្តរមានជ័យ មានប្រជាពលរដ្ឋជាង ២ម៉ឺន ៣ពាន់ ៥រយនាក់ បានភៀសខ្លួនមកមណ្ឌលសុវត្តិភាព
(ឧត្តរមានជ័យ)៖ អភិបាលខេត្តឧត្តរមានជ័យ បញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះអាវុធពីការឈ្លានពានរបស់កងទ័ពថៃ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋចំនួនជាង ២ម៉ឺន ៣ពាន់ ៥រយនាក់ បានភៀសខ្លួនមកមណ្ឌលសុវត្តិភាពដែលខេត្តបានរៀបចំ ៦ទីតាំង រួមមាន ៖
ទី១ វត្តថ្មកំបោរ ស្រុកបន្ទាយអំពិល
ទី២ វត្តបាក់ថ្កៅ ស្រុកចុងកាល់
ទី៣ វត្តដីដុះ ស្រុកចុងកាល់
ទី៤ អូរអំបិល ស្រុកអន្លង់វែង
ទី៥ ត្រពាំងក្រូច ស្រុកត្រពាំងប្រាសាទ
និងទី៦ វត្តត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ៕
ក្រុមការងារ AMS








ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។