ក្រសួងកសិកម្ម ផ្តល់ជូនបន្លែ ៤តោន ដល់មណ្ឌលសុវត្ថិភាព នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ
អត្ថបទដោយ៖
ថេត វិចិត្រ
(ខេត្តឧត្តរមានជ័យ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានផ្តល់ជូនបន្លែចំនួន៤តោន ដល់មណ្ឌលសុវត្ថិភាព នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ តាមរយៈសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមស្រ្តីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក ដោយសារការវាយប្រហារ ពីសត្រូវសៀមឈ្លានពាន តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ៕
ក្រុមការងារ AMS





ថេត វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។