ឯកឧត្តម ខូវ ឆាយ ៖ កម្មវិធីប្រដាល់គុនខ្មែរផ្អាកមិនដំណើរការប្រកួត ខណៈកីឡាករកីឡាការិនីប្រដាល់ត្រៀមខ្លួនជានិច្ចស្ម័គ្រចិត្តចូលរួមការពារជាតិ និងបូរណភាពទឹកដី

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២៥នេះថា កម្មវិធីប្រដាល់គុនខ្មែរ-អន្តរជាតិ តាមបណ្តាស្ថានីយ៍ទូរទស្សន៍ គិតមកត្រឹមថ្ងៃទី២៦ ខែកក្តដានេះ គឺបានផ្អាកដំណើរការប្រកួតទាំងស្រុងហើយ ដោយដៃគូឧបត្ថម្ភសុំផ្អាក ហើយបញ្ហានេះ សហព័ន្ធក៏គិតដល់ចំណុចនេះដែរ គឺត្រូវតែផ្អាក់ការប្រកួត។ ដោយងាកមកគិតគូរឿងប្រទេសជាតិដែលកំពុងតែមានសង្រ្គាមដោយសារមានការឈ្លានពានពីប្រទេសថៃ។ ដូច្នោះហើយ យើងទាំងអស់គ្នាមកយកចិត្តទុកដាក់រឿងប្រទេសជាតិ តាមរូបភាពជួយលើកទឹកចិត្តបងប្អូនវរកងទ័ពជួរមុន និង ងាកមកគិតគូរឿងជួយយកអាសាជនភៀសសឹកដែលជាប្រជាពលរដ្ឋស្លូតត្រង់ដែលរងគ្រោះដោយការឈ្លានពានពីប្រទេសថៃ។

ឯកឧត្តម ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានអះអាងថា មកដល់ពេលនេះយើងបាននិងកំពុងគិតគូយ៉ាងខ្លាំងដល់ការជួយដល់ជនភៀសសឹកដែលជាប្រជាពលរដ្ឋកំពុងជំលៀសខ្លួនមកកាន់កន្លែងសុវត្ថិភាព ដោយយើងកំពុងតែគិតគូអំពីរឿងបង្កើតមូនិធិ ដើម្បីជួយដល់ពួកគាត់ និងវរកងទ័ពដែលកំពុងឈរជើងការពារនៅព្រំដែន។

ចំពោះកីឡាករកីឡាការិនីកម្ពុជាយើងក៏បានត្រៀមខ្លួនរួចជាស្រេចដែរ ក្នុងការចូលរួមស្ម័គ្រការពារទឹកដីនៅពេលដែលករណីជាតិត្រូវការ ។ ព្រោះកីឡាករកីឡាការិនីយើងភាគច្រើនជាកងទ័ព និងមន្រ្តីនគរបាលជាតិ។

ឯកឧត្តម បញ្ជាក់ទៀតថា កីឡាករកីឡាការិនីដែលជាមន្រ្តីមានប្រមាណជា ៤០០ទៅ៥០០នាក់ ករណីដែលជាតិត្រូវការចាំបាច់ពួកគាត់ទាំងអស់គឺស្ម័គ្រពាក់ឯកសណ្ឋានចូលរួមបម្រើជាតិដោយមិនរុញរាឡើយ ។ ក៏ប៉ុន្តែមកដល់ពេលនេះ គឺស្ថានការណ៍ កម្ពុជានៅតែបន្តគ្រប់គ្រងឈរលើប្រៀបថៃនៅឡើយទេ ។ ដូច្នោះយើងពុំទាន់គិតដល់ចំណុះទាំងនោះឡើយ ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner