អ្នកនាំពាក្យ ៖ សម្ដេចតេជោ ហ៊ុន សែន កំពុងបំពេញភារៈដ៏សកម្ម ជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព

(ភ្នំពេញ)៖ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មាននាយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ថា ថ្ងៃទី ៣ នៃសត្រូវថៃឈ្លានពាន សម្ដេចតេជោ សែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ពដេីម្បីវាយខ្មាំងដោយភាពហានក្លា និងកំពុងបំពេញភារៈដ៏សកម្មជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព។

ទោជា ៣ ថ្ងៃមកនេះ សម្តេច មិនសូវបានសម្រាក តែលោកនៅតែអាចអង្គុយចាំផ្តល់យុទ្ធវិធីនិងកម្លាំងចិត្តប្រកបដោយថាមពេលនិងភាពមុតស្រួចដល់វីរៈកងទ័ពរបស់យេីង។ ស្មារតីតេជោសែន នៅជាមួយអ្នកប្រយុទ្ធរបស់យេីងគ្រប់ពេល។

រដ្ឋបុរសដែលបានឆ្លងកាត់សមរភូមិស្ទេីរតែ ៤ ភាគ ៥ នៃជីវិតរូបនេះលេីកឡេីងថា សម្រាប់កងទ័ព ការប្រយុទ្ធក្នុងសមរភូមិដ៏មានមោទកភាពបំផុត គឺការប្រយុទ្ធការពារដីដូនតា ប្រឆាំងបរទេសឈ្លានពាន ដែលវាខុសពីការប្រយុទ្ធរវាងខ្មែរគ្នាឯង ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner