ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចូលអន្តរាគមន៍ ដើម្បីឱ្យមានបទឈប់បាញ់ នៃសង្គ្រាមកម្ពុជា-ថៃ

វ៉ាស៊ីនតោន៖​  លោក​ត្រាំ និយាយថា ​«ខ្ញុំទើបនិយាយជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ទាក់ទងនឹងការបញ្ឈប់សង្គ្រាមជាមួយថៃ។ ខ្ញុំអំពាវនាវទៅនាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ នៅពេលនេះដើម្បីស្នើសុំឱ្យមានបទឈប់បាញ់ និងបញ្ចប់សង្គ្រាមដែលកំពុងផ្ទុះឡើងក្នុងពេលបច្ចុប្បន្ន»។ នេះបើតាម បណ្តាញ ​Trust Social របស់ដូណាល់ ត្រាំ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ

លោក​ដូណាល់ ត្រាំ​ ថា​«វាកើតឡើងដោយចៃដន្យ ខណៈខ្ញុំ កំពុងទាក់ទងរឿងពាណិជ្ជកម្មជាមួយប្រទេសទាំងពីរ ប៉ុន្តែមិនចង់ធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសណាឡើយ ប្រសិនបើពួកគេកំពុងប្រយុទ្ធ ហើយខ្ញុំបានប្រាប់ពួកគេ ដូច្នេះនៅក្នុងពេលទូរស័ព្ទជាមួយប្រទេសថៃ។ ចំណែកកម្ពុជាវិញ ការបញ្ឈប់សង្គ្រាមនិងបទឈប់បាញ់គឺផ្អែកលើភាគីថៃ។ លោកត្រាំថា កំពុងព្យាយាមសម្រួលស្ថានការណ៍ស្មុគស្មាញ! មនុស្សជាច្រើនត្រូវបានគេសម្លាប់ក្នុងសង្គ្រាមនេះ ប៉ុន្តែ វាធ្វើអោយខ្ញុំនឹងឃើញជម្លោះរវាង​ប៉ាគីស្ថាន និង​ឥណ្ឌា ថានឹងបញ្ឈប់ដោយជោគជ័យ។

លោកជជែកជាមួយនាយករដ្ឋមន្រ្តីស្តីទីថៃផង និងកម្ពុជាផង ដើម្បីឱ្យមានបទឈប់បាញ់ ហើយការជជែកនេះ ភាគីទាំងពីរ​ ទំនងជាឈប់បាញ់ និងធ្វើអោយមានសន្តិភាពឆាប់ៗ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner