ថៃចល័តចល័តនាវាចំនួន ៤គ្រឿងបន្ថែមមកដែនទឹកកម្ពុជា ខណៈមកដល់យប់ថ្ងៃទី២៦ ខែកក្កដា ខេត្ត កោះកុងបន្តរក្សាភាពប្រក្រតី
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
(ភ្នំពេញ)៖ មកដល់ពេលនេះទោះបីកងទ័ពថៃឈ្លានពានបានចល័តនាវាចំនួន ៤គ្រឿងបន្ថែមទៀតមកកាន់ដែនទឹកកម្ពុជានៅខេត្តកោះកុង តែសភាពការនៅរក្សាភាពប្រក្រតី។
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុងបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកថាគិតត្រឹមម៉ោង ៥,៣០នាទីល្ងាចថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០២៥នេះស្ថានភាពខ្សែបន្ទាត់ព្រំដែនខេត្តកោះកុង បន្តរក្សាភាពប្រក្រតីភាពជាធម្មតា។
ដោយឡែកបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវ ឧត្តម សេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់នៅដឹងថានៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៥ថានៅខេត្តកោះកុងមិនមានការប៉ះទង្គិចគ្នារវាងកងទ័ពថៃ និងកម្ពុជានោះទេ ប៉ុន្តែកងទ័ពថៃបានធ្វើការចល័តនាវាចំនួន៤គ្រឿងបន្ថែម មកតំបន់កោះមួយចំនួនរបស់កម្ពុជា ៕
ដោយ ៖ ម៉ាដេប៉ូ




ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។