ទីភ្នាក់ងារព័ត៌មានអន្តរជាតិផ្សាយព្រោងព្រាត ពីការអន្តរាគមន៍របស់មេដឹកនាំអាមរិក ក្នុងជម្លោះកម្ពុជាថៃ

បរទេស ៖ ទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានផ្សព្វផ្សាយព្រោងព្រាត ពីការអន្តរាគមន៍របស់មេដឹកនាំអាមរិក ក្នុងជម្លោះកម្ពុជាថៃ។

ស្ថាប័នព័ត៌មាន លំដាប់ អន្តរជាតិធំៗ រួមមានទាំង CNN, CNA, BBC និង Fox News ផងដែរ
បានចុះផ្សាយព្រោងព្រាត ពីការអន្តរាគមន៍ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ឈានដល់ ការឯកភាព លើបទឈប់បាញ់ ក្នុងជម្លោះកម្ពុជាថៃ ជាជម្លោះប្រដាប់អាវុធ ដែលផ្តើមចេញពីការឈ្លានពានរបស់យោធាថៃ តាំពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ២ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជូនដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសកម្ពុជា និងថៃថា  ភាគីថៃឯកភាពតាមសំណើរបស់​ប្រធានាធិបតី​អាមេរិក ស្តីពីការឈប់បាញ់គ្នាភ្លាមៗ។

លោក Donald Trump ក៏បានបង្ហោះ ពីការជជែកចរចា ជាមួយកម្ពុជា និង ថៃ តាមបណ្តាញសង្គម Truth Social ផងដែរ៕

ដោយ ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner