កម្ពុជា-ថៃ នឹងជួបគ្នានៅម៉ាឡេស៊ី ព្រោះអាមេរិកជួយរៀបចំ និងមានការចូលរួមពីចិន ដើម្បីសម្រេចបទឈប់បាញ់

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះនៅថ្ងៃស្អែក ដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ ព្រោះអាមេរិក មានជួយរៀបចំ និងមានការចូលរួមពីចិន ។

តាមរយៈលើគណនីហ្វេសប៊ុកផ្លូវការនាយប់ថ្ងៃទី២៧កក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ស្អែកនេះ ខ្ញុំ នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិក ជាសហអ្នករៀបចំ និងមានការចូលរួមពី តំណាងចិន។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឲ្យមានបទ ឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានាធិបតី សហរដ្ឋអាមេរិក Donald Trump កាលពីយប់ម្សិលមិញ។

សម្ដេចធិបតី សូមអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបាន ផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំនេះ ៕

I will lead Cambodian delegation to attend a special meeting in Kuala Lumpur hosted by Malaysia, co-organized by the United States and with participation of China. The purpose of this meeting is to achieve an immediate ceasefire, which was initiated by President Donald Trump and agreed to by both Prime Ministers of Cambodia and Thailand.

I’d like to thanks Prime Minister Anwar Ibrahim for his initiative and coordination to organize and host this special meeting.

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner