នគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ ជួញដូរគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះថា កម្លាំងនគរបាលប៉ុស្តិ៍ព្រែកថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខដីឡូត៍គ្មានលេខ ភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅពីបទ៖ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន។

ក្នុងរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ខុក វាសនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររត់តុការ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ចំណែកឯវត្ថុតាងដកហូតបានរួមមាន ៖

-ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់ធំល្មម។

-ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន០១គ្រឿង។

-ម៉ូតូ០១គ្រឿង ម៉ាកCD ពណ៌ខ្មៅ គ្មានស្លាកលេខ ។

បច្ចុប្បន្ននេះ ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកថ្មី បញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner