លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៖ ស្បៀងរបស់កងទ័ពជួរមុខមិនខ្វះទេ មានការផ្គត់ផ្គង់គ្រប់គ្រាន់
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(ភ្នំពេញ)៖ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ស្បៀងរបស់កងទ័ពជួរមុខមិនខ្វះទេ មានការផ្គត់ផ្គង់គ្រប់គ្រាន់ជូនដល់ពួកគាត់ ។ នេះបើតាមបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។
គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឈានចូលដល់ថ្ងៃទី០៥ ដែលទាហានឈ្លានពានថៃ បានបាញ់ប្រហារទាំងកម្រោលមកលើដែនអធិបតេយ្យភាពកម្ពុជា ដោយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ទាហានឈ្លានពានថៃ បានបាញ់គ្រាប់បែកផ្សែងពីលើយន្តហោះ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់អានសេះ និងកន្លែងផ្សេងៗទៀត ដោយមានការទម្លាក់គ្រាប់បែកចង្កោម បាញ់អាវុធធុនធ្ងន់ដូចជាភ្លៀងរលឹម មកដល់ទាហានកម្ពុជា និងប៉ុនប៉ងវាយកាន់កាប់វត្តកែវសិក្ខាគិរីស្វារៈ ប៉ុន្តែត្រូវបានបរាជ័យ ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៕
ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។