កំណត់ហេតុថ្មី ដែលកើតឡើងចាប់ពីរសៀលថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥

(ភ្នំពេញ)៖ កំណត់ហេតុថ្មី ដែលកើតឡើងចាប់ពីរសៀល ថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមាន៖

ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥

ម៉ោង ១១៖៤០នាទី ថៃ បានវាយប្រហារប្រាសាទតាមាន់ធំ ជប់គគីរ ថ្មដូន វាលឥន្ទ្រី ៥មករា តាថាវ ភ្នំខ្មោច និងអានសេះ

ម៉ោង ១២៖០០នាទី ថៃ បានបើកការវាយប្រហារដោយដ្រូន

ម៉ោង ១២៖៣០នាទី ថៃ បានចាប់ផ្តើមវាយថ្មើរជើងចូលទីតាំង ៥មករា

ម៉ោង ១៣៖០០នាទី ថៃ បានវាយជញ្ជំនៅ៥មករា ចំការចេក និងប្រាសាទ ព្រះវិហារ

ម៉ោង ១៥៖១៧នាទី យន្តហោះថៃ បានបាញ់ផ្សែងពុល នៅអានសេះ

ម៉ោង ១៦៖១២នាទី ថៃ បានបាញ់ផ្លោងរង្វើលៗនៅជប់គគីរ និងថ្មដូន។ រីឯ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ថៃបានផ្លោងចូលដូចភ្លៀងរលឹម ហើយ ៥មករា អានសេះ និង ភ្នំខ្មោច ថៃបានវាយប្រហារកាន់តែខ្លាំងក្លាឡើង

ម៉ោង ១៦៖៤៨នាទី ថៃ បានចាប់ផ្តើមវាយនៅតំបន់មុំបី

ម៉ោង ១៧៖០៦នាទី ថៃ ប្រើយន្តហោះ ដ្រូនអត្តឃាត គ្រាប់បែកចង្កោម និងផ្សែង ពុល នៅតំបន់ភ្នំខ្មោច

ម៉ោង ១៣៖១០ រហូតដល់១៦៖០០នាទី ថៃ បានប្រើយន្តហោះចម្បាំង បាញ់គ្រាប់ រ៉ូកែតជាច្រើនគ្រាប់នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងទីតាំងមួយ ចំនួនទៀត ក្នុងដែនអធិបតេយ្យភាពកម្ពុជា ។

ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥

ម៉ោង ៣៖១០នាទីរំលងអធ្រាត្រ ថៃ នៅបន្តបើកការវាយប្រហារមុនមកលើកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ដោយបាញ់ស្រោចរហូតម៉ោង ៥៖០៧នាទី ព្រឹក ៕

(រូបភាព៖ ថ្មីៗ)

Defense Ministry’s Timeline of Thailand’s Attacks on Cambodia on July 27, 2025 (Cont.)

11:40am – Thai attacks Ta Moan Thom, Chob Korki, Thma Don, Veal Intry, 5 Makara, Tathav, Phnom Kmoach, and An Ses.

12:00pm – Thai attacks with drones.

12:30pm – Thai infantry begins entering 5 Makara.

1:00pm – Thai sustains the attacks at 5 Makara, Chamkar Chek, and Preah Vihear temple.

1:10pm – Thai fighter jet fires numerous rockets on Ta Moan Thom, Ta Krabei, and other areas.

3:17pm – Thai uses airborne toxic gas.

4:12pm – Thai shells Chob Korki, Thma Don, Ta Moan Thom, Ta Krabei. 5 Makara, An Ses, and Phnom Kmoach receive heavier fires.

4:48pm – Thai starts attacking the Mom Bei area.

5:06pm – Thai uses jets, suicide drones, cluster munitions, and toxic smoke on Phnom Kmoach.

On July 28, Thai initiated fires on Ta Moan Thom and Ta Krabei from 3:10am to 5:07am.

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner