កំសួលប្រឆាំងការឈ្លានពានថៃ បានផ្ទុះឡើងនៅកូរ៉េ ដែលធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរៈកងទ័ពនៅសមរភូមិមុខ

(កូរ៉េ)៖ ពេញមួយថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះពោលតាំងពីព្រឹករហូតមកដល់ពេលយប់ម៉ោងនៅប្រទេសកូរ៉េ សហគមន៍ខ្មែរនៅប្រទេសកូរ៉េរាប់ម៉ឺននាក់ បានបន្តបញ្ចេញសំឡេងតាមគ្រប់រូបភាពទាំងអស់ដើម្បីថ្កោលទោសប្រឆាំងការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាដែលបានបណ្តាលឱ្យជីវិតមនុស្សស្លាប់រាប់សិបនាក់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតរត់ចេញពីលំនៅដ្ឋាន។

ក្នុងសំឡេងស្រែកប្រឆាំងការឈ្លានពាន ដោយមានដៃគ្រវីទង់ជាតិផង ពលរដ្ឋខ្មែរបានថ្កោលទោសការឈ្លានពានរបស់ថៃមកលើកម្ពុជាដែលជាប្រទេសមានសេដ្ឋកិច្ចខ្សោយជាង និងមានមាឌតូចជាង។ ជាមួយគ្នានេះពលរដ្ឋទាំងអស់បានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធរដ្ឋាភិបាលថៃដើម្បីឱ្យមានបទឈប់បាញ់នៅតាមបន្ទាត់ព្រំដែនដែលកំពុងរាលដាល ហើយកំពុងផ្តាច់ជីវិតជនស្លូតត្រង់។

ក្រៅពីនេះ ពលរដ្ឋទាំងអស់ បានច្រៀងចម្រៀងដើម្បីលើកទឹកចិត្តទៅដល់វីរៈកងទ័ពកម្ពុជាដែលឈរនៅតាមបន្ទាត់ព្រំដែនយ៉ាងក្លាហានដើម្បីការពារជាតិរបស់ខ្លួន។

សូមបញ្ជាក់ថា ក្រៅពីប្រទេសកូរ៉េក៏មានដែរ ពលរដ្ឋខ្មែរនៅជប៉ុន និងអូស្ត្រាលី រួមទាំងបណ្តាប្រទេសផ្សេងៗទៀតលើពិភពលោក បាននិងកំពុងបន្តធ្វើយុទ្ធនាការប្រឆាំងការឈ្លានពានរបស់ថៃយ៉ាងគឃ្លើនមកលើកម្ពុជា ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner