អ្នកនាំពាក្យក្រសួងការពារជាតិ ៖ បណ្តាញសារព័ត៌មាន និងផេកផ្លូវការរបស់ថៃជាច្រើន បានបិទប្រព័ន្ធមិនឱ្យប្រជាជនកម្ពុជាមើលឃើញ ដើម្បីបិទបាំងការមួលបង្កាច់មកលើកម្ពុជា

(ភ្នំពេញ)៖ មកទល់ពេលនេះនៅក្នុងបណ្តាញសារព័ត៌មានស្រុកថៃ និង បណ្តាញផេកផ្លូវការខាងភាគីថៃជាច្រើនបានបិទប្រព័ន្ធមិនឱ្យប្រជាជនកម្ពុជាចូលមើល ដើម្បីបិទបាំងការផ្សព្វផ្សាយព័ត៌មានមួលបង្កាច់ និងបំពុលកម្ពុជា ។

តាមរយៈសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៥ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាម៉ោង ១១ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា”ការបិទមិនឱ្យពលរដ្ឋកម្ពុជាមើលឃើញ សបញ្ជាក់ថា ភាគីថៃរអៀនដែលខ្លួនប្រព្រឹត្តិហើយខ្លាចគេដឹងការពិត។នាពេលនេះកម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈមធ្យោបាយផ្លូវច្បាប់ ការទូត ស្របតាមច្បាប់អន្តរជាតិ” ។

កម្ពុជា សូមបន្តថ្កោលទោស និងច្រានចោលយ៉ាងដាច់អហង្ការដែលថាកម្ពុជាប្រើ មីស៊ីល PHL-03 ។ កម្ពុជាសូមបញ្ជាក់យ៉ាងច្បាស់លាស់ថា រហូតមកដល់ពេលនេះកម្ពុជា មិនទាន់បានប្រើ និងមិនទាន់ដល់ពេលប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយ PHL-03 នៅឡើយទេ ។

ក្រសួងការពារជាតិកម្ពុជា ចាត់ទុកថា ទង្វើចោទប្រកាន់ទាំងងងើលម្តងហើយម្តងទៀតទាំងគ្មានមូលដ្ឋាន បានឆ្លុះបញ្ចាំងជាលេសរបស់ភាគីថៃដើម្បីខ្លួនអាចតម្លើងកម្រិតនៃការប្រើប្រាស់អាវុធកាន់តែសាហាវ និង ព្រៃផ្សៃជាងមុន អមនុស្សធម៌ជាងមុន និងកាន់តែខ្លាំងជាងមុន ក្នុងការវាយប្រហាររំលោភបំពានលើដែនអធិបតេយ្យភាពកម្ពុជា។ ថៃកាន់តែលាបពណ៌មួលបង្កាច់កម្ពុជាដើម្បីបំភាន់សាធារណៈមតិ ទាំងជាតិ និងអន្តរជាតិ។ កម្ពុជា សូមទាមទារឱ្យថៃឈប់ជាបន្ទាន់ ការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យមានការបិទបាំង នៃការរំលោភបំពានលើច្បាប់អន្តរជាតិរបស់ខ្លួន ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner