Breaking News ៖ ខ្មាន់កាំភ្លើងបើកការបាញ់ប្រហារចំកណ្តាលបេះដូងថៃ ស្លាប់មនុស្ស៥នាក់
អត្ថបទដោយ៖
ឈឹម ទីណា
បាងកក ៖ ប៉ូលិសថៃនិយាយថា កងសន្តិសុខចំនួន ៤នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារដ៏ធំមួយនៅផ្សារ Chatuchak ជាទីតាំងលក់អាហារស្រស់ៗដ៏ពេញនិយមមួយក្នុងរដ្ឋធានីបាងកក ប្រទេសថៃ នៅថ្ងៃទី២៨ ខែកក្កដា ខណៈខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
លោក Worapat Sukthai អធិការរងប៉ូលិសថៃនៃសង្កាត់ Bang Sue ក្នុងទីក្រុងបាងកក បាននិយាយថា ប៉ូលិសកំពុងស៊ើបអង្កេតមូលហេតុនៅពីក្រោយហេតុការណ៍បាញ់ប្រហារនេះ ហើយបច្ចុប្បន្ន វាជាករណីបាញ់ប្រហារដ៏ធំមួយសម្រាប់ប្រទេសថៃ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។