នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អះអាងថា កម្ពុជានិងថៃព្រមព្រៀងឈប់បាញ់ ដោយគ្មានលក្ខខណ្ឌ
អត្ថបទដោយ៖
លន់ សារ៉ាត
គូឡាឡាំពួរ ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសថា ប្រទេសថៃ និងកម្ពុជា នឹងឈានចូលបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ចាប់ពីពាក់កណ្តាលអធ្រាត្រ ថ្ងៃច័ន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ។

លោក Anwar បាននិយាយ បន្ទាប់ពីកិច្ចចរចាសម្របសម្រួល នៅប្រទេសម៉ាឡេស៊ី ថា «ទាំងកម្ពុជា និងថៃ បានឈានដល់ការយោគយល់គ្នា បទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌ ដែលមានសុពលភាព ចាប់ពាក់កណ្តាលអធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ យប់នេះ»៕
ប្រភព AFP ប្រែសម្រួល៖ សារ៉ាត



លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ