កាសែត BBC ចុះផ្សាយភ្លាមៗ ពីកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ

គូឡាឡាំពួរ ៖ កាសែតល្បីលំដាប់អន្តរជាតិ BBC បានចេញផ្សាយ ភ្លាមៗ ដោយដាក់ចំណងជើងថា «កម្ពុជានិងថៃ បានព្រមព្រៀងគ្នា លើបទឈប់បាញ់គ្នា ជាបន្ទាន់ និង គ្មានលក្ខខណ្ឌ បន្ទាប់ពីការចរចាសន្តិភាព»។

ប្រភពនេះ បានដកស្រង់ប្រសាសន៍ របស់មេដឹកនាំ ម៉ាឡេស៊ី លោក Anwar Ibrahim ដែលបាននិយាយថា «បទឈប់បាញ់នឹងចូល ជាធរមាន ចាប់ពីពាក់កណ្តាលអធ្រាត្រ ម៉ោងក្នុងស្រុក ដោយបន្ថែមថា នេះគឺជាជំហានដំបូង ដ៏សំខាន់មួយ ចំពោះការបន្ថយការកើនឡើង និងការស្ដារឡើងវិញ នូវសន្តិភាព និងសន្តិសុខ»។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសថា ប្រទេសថៃ និងកម្ពុជា នឹងឈានចូលបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ចាប់ពីពាក់កណ្តាលអធ្រាត្រ ថ្ងៃច័ន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ។

លោក Anwar បាននិយាយ បន្ទាប់ពីកិច្ចចរចាសម្របសម្រួល នៅគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថា «ទាំងកម្ពុជា និងថៃ បានឈានដល់ការយោគយល់គ្នា បទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌ ដែលមានសុពលភាព ចាប់ពាក់កណ្តាលអធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ យប់នេះ»៕

ដោយ ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner