ក្លឹបអ្នកមានបារាំងទម្លាក់លុយជាង២០០លានអឺរ៉ូ ត្រៀមទិញកីឡាករ៣រូបពី Real Madrid
ក្លឹបអ្នមាន Paris Saint-Germain បានត្រៀមកញ្ចប់លុយជាង២០០លានអឺរ៉ូ ត្រៀមទិញកីឡាករ៣រូបរបស់ក្លឹប Real Madrid បន្ទាប់ពីចង់រុះរើសមាសភាពជាច្រើនដើម្បី ពង្រឹងក្រុមឡើងវិញនារដូវកាលថ្មី ខណៈរដូវកាលនេះបញ្ចប់ដោយមិនទទួលបានពានរង្វាន់មួយសោះ។
ក្រោយការវិលត្រឡប់មកវិញរបស់លោក Zidane បានប្រកាសថានឹងរុះរើសសមាសភាពកីឡាករមួយចំនួនធំ ដើម្បីត្រៀមដណ្តើមពានរង្វាន់មកវិញ សម្រាប់រដូវកាល ២០១៩/២០២០ខាងមុខ ។ កីឡាករ Isco, Gareth Bale និង Toni Kroos ជាជម្រើសក្លឹបអ្នកមានបារាំង Paris Saint-Germain តាមប្រម៉ាញ់ ក្នុងចំណោមកីឡាករជាច្រើដែលក្លឹបស្តេចសរ កំពុងត្រៀមលក់ចេញ ។
បើយោងប្រភពពី Le Parisien បានឲ្យដឹងថា ទឹកលុយដំបូងរបស់ PSG ហ៊ានផ្តល់ឲ្យប្រមាណ២០០លានអឺរ៉ូ ប៉ុន្តែអាចនឹងមាន ការចរចារបន្ថែមទៀត រវាងភាគីក្លឹបទាំងសងខាង។ កីឡាករទាំងកីឡាករ៣រូបខាងលើផងដែល P S G ត្រៀមយកមក ដើម្បីជំនួសខ្សែប្រយុទ្ធ Edinson Cavani និងកីឡាករ Julien Draxler ដែលលេចលឺថាអាចនឹងទៅចូលរួមជាមួយ Bayern Munich ផងដែរ ៕ធ.ដ