មេបញ្ជាការភូមិភាគ៤ កម្ពុជា និងមេបញ្ជាការភូមិភាគទី២ ថៃ ឯកភាពឈប់បាញ់គ្នា

ឧត្តរមានជ័យ៖ ក្រោយពីបើកកិច្ចប្រជុំអស់រយៈពេលប្រមាណជា ១ម៉ោង នៅថ្ងៃអង្គារ ទី ២៩ ខែកក្កដានេះ មេបញ្ជាការភូមិភាគ៤ កម្ពុជា និងមេបញ្ជាការភូមិភាគទី២ ថៃ បានឯកភាពឈប់បាញ់គ្នាតទៅទៀត។
កិច្ចប្រជុំ រវាងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា ជាមួយមេបញ្ជាការយោធភូមិភាគទី២ ថៃ បានចាប់ផ្តើមនៅម៉ោងប្រមាណ ១០ព្រឹកនៅថ្ងៃនេះ នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ។
ជាលទ្ធផល ភាគីទាំងពីរបានព្រមព្រៀងគ្នាលើបីចំណុច គឺ ទី១៖ យល់ព្រមឈប់បាញ់គ្នា តាមកិច្ចព្រមព្រៀង ។ ទី២៖ បង្កើនកិច្ចទំនាក់ទំនងរវាងគ្នា និងទី៣៖ បើមានបញ្ហាត្រូវរួមគ្នាដោះស្រាយរវាងភូមិភាគ៤ និងភាគ២ ដោយម្ខាង៤នាក់។
ការព្រមព្រៀងឈប់ប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរ ធ្វើឡើងមួយថ្ងៃ ក្រោយពីប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់មួយជាមួយសមភាគីថៃ នៅទីក្រុងគូឡាឡាំពួរ៕


ដោយ Sou Vanlok

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner