រដ្ឋមន្ត្រីក្រសួងកសិកម្ម បន្តសួរសុខទុក្ខ និងនាំយកស្បៀងសម្រាប់ចែកជូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តបន្ទាយមានជ័យ

អត្ថបទដោយ៖
ឈឹម សុផល

(បន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញបន្តសួរសុខទុក្ខ និងនាំយកស្បៀងជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ព ប្រមាណ ៣២៩គ្រួសារ ដែលបានភៀសខ្លួនពីតំបន់សឹកខេត្តឧត្ដរមានជ័យ និងតំបន់ខេត្តបន្ទាយមានជ័យ មករកទីតាំងសុវត្ថិភាពក្នុងស្រុកព្រះនេត្រព្រះ ដែលរហូតមកដល់ពេលនេះបានកើនឡើងដល់ជាង ៩០០ គ្រួសារ។

តមក ឯកឧត្តម ឌិត ទីណា បានបន្តអញ្ជើញទទួលអំណោយសប្បុរសធម៌ ជាថវិកា ស្បៀង និងគ្រឿងបរិក្ខារប្រើប្រាស់ សរុបប្រមាណ ៣ម៉ឺនដុល្លារ សម្រាប់នាំយកជូនប្រជាពលរដ្ឋជម្លៀសពីតំបន់សឹកមកទីតាំងសុវត្ថិភាពនៅខេត្តបន្ទាយមានជ័យ។

ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋមន្ត្រី សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សមាគមខ្មែរ-ចិនខេត្តកណ្ដាល ក្រុមហ៊ុន ឈុន សុខអាន ក្រុមហ៊ុន តាំង ឌី គ្រុប និងក្រុមហ៊ុន លីណា អេហ្គ្រីខលឈ័រ សម្រាប់ទឹកចិត្តនាំយកអំណោយមកជួយគាំពារជនរួមជាតិក្នុងគ្រាលំបាក ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner