អេហ្ស៊ីបជំរុញឱ្យលោក Donald Trump បញ្ចប់សង្រ្គាមហ្គាហ្សា

គែរ ៖ លោកប្រធានាធិបតីអេហ្ស៊ីប Abdel-Fattah al-Sisi នៅថ្ងៃទី២៨ ខែកក្កដា បានអំពាវនាវឱ្យមេដឹកនាំអាមេរិក លោក Donald Trump ប្រឹងប្រែងបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា និងអនុញ្ញាតឱ្យមានការបញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងក្របខណ្ឌទឹកដីប៉ាឡេស្ទីនមួយនេះ។

លោកប្រធានាធិបតី Sisi បាននិយាយក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍​ទៅកាន់​ប្រជាជាតិ​ថា​ ខ្ញុំផ្ញើសារពិសេសនេះទៅកាន់លោកប្រធានាធិបតី Trump សូមប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីបញ្ចប់សង្គ្រាមនៅហ្គាហ្សា និងអនុញ្ញាតឲ្យមានការហូរចូលជំនួយមនុស្សធម៌ពី ៦០០ ទៅ ៧០០ឡានប្រចាំថ្ងៃ។

មេដឹកនាំអេហ្ស៊ីបវ័យ៧០ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា អេហ្ស៊ីបមានបំណងចង់ចូលរួមជាវិជ្ជមានជាមួយអ្នកសម្រុះសម្រួលផ្សេងទៀត មានដូចជាអាមេរិក និងកាតា ដោយផ្តោតអាទិភាពលើចំណុចសំខាន់ៗចំនួនបី គឺការបញ្ឈប់សង្រ្គាម ការផ្តល់ជំនួយ និងការដោះលែងចំណាប់ខ្មាំង។

ការអំពាវនាវរបស់លោក Sisi កើតឡើងបន្ទាប់ពីអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានធ្វើការចរចាដោយប្រយោលចាយពេលអស់ជាច្រើនសប្តាហ៍ក្នុងប្រទេសកាតា តែគ្មានលទ្ធផលជាផ្លែផ្កា។

យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានចាប់ផ្តើមក្នុងខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការវាយប្រហារដ៏សាហាវឃោរឃៅដឹកនាំដោយក្រុមហាម៉ាស់លើអ៊ីស្រាអែលនោះ បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត ៦០.០០០នាក់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner