រដ្ឋបាលខេត្តកំពង់ចាមនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តជ័យគីរី និងវត្តសន្ធររង្ស៊ី
កំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តជ័យគីរី ហៅ វត្តភ្នំហាន់ជ័យ ស្ថិតនៅស្រុកកំពង់សៀម និងវត្តសន្ធររង្ស៊ី ហៅ វត្តខ្ពបតាងួន ស្ថិតនៅស្រុកស្ទឹងត្រង់។
ទេយ្យទានរបស់រដ្ឋបាលខេត្តកំពង់ចាម វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តនីមួយៗមាន ទៀនព្រះវស្សា ក្បាច់ចំនួនមួយគូ អង្ករចំនួន១០០គីឡូក្រាម ទឹកសុទ្ធចំនួន ៥កេស ទឹកក្រូចចំនួន ១០កេស ត្រីខមួយកេស ទឹកត្រីចំនួន ៥កេស ទឹកស៊ីអីវចំនួន ៥កេស មីមួយកេសធំ ទឹកដោះគោខាប់មួយកេសធំ ស្ករសចំនួន ៥គីឡូក្រាម តែចំនួន ៥គីឡូក្រាម បច្ច័យមួយចំនួន។ដោយឡែកព្រះសង្ឃចំនួន ៧អង្គ ក្នុងមួយអង្គប្រគេន ទេយ្យវត្ថុមួយ និងបច្ច័យមួយសែនរៀល ចង្ហាន់មួយស្រាក់ ផ្លែឈើមួយកន្ត្រក៕



ដោយ៖លី ពៅ