អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ថ្ងៃនេះកម្ពុជានឹងដឹកនាំអង្គទូត និងអ្នកពាក់ព័ន្ធទៅឃ្លាំមើលទាំងទីតាំង និងសភាពការណ៍ជាក់ស្តែងទៅលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ

(ភ្នំពេញ)៖ ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ថ្ងៃនេះថ្នាក់ដឹកនាំនៃក្រសួងការពារជាតិកម្ពុជាបានដឹកនាំបណ្តាអង្គទូត បណ្តាអនុព័ន្ធយោធាបរទេសប្រចាំប្រទេសកម្ពុជា និងអ្នកពាក់ព័ន្ធដើម្បីទៅឃ្លាំមើលទាំងទីតាំង និងសភាពការណ៍ជាក់ស្តែងទៅលើបញ្ហាព្រំដែនកម្ពុជា-ថៃ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា៖កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ម៉ឺងម៉ាត់ ក្នុងការគោរព អនុវត្តលក្ខខណ្ឌនៃសេចក្តីប្រកាសរួមនៃបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ។ កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ និងការរួមរស់នៅជាមួយគ្នា ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការដោះស្រាយដោយយុត្តិធម៌ យូរអង្វែងចំពោះស្ថានការណ៍។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងបញ្ជាក់បន្ថែមដែរថា៖តាមរយៈការបង្ហាញសុឆន្ទៈក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃនេះដែរ ក្នុងនោះក៏មានការបង្ហាញចំណាប់អារម្មណ៍គាំទ្រ និងទទួលស្គាល់សុឆន្ទះរបស់កម្ពុជាយ៉ាងខ្លាំងពីសំណាក់ អនុព័ន្ធយោធារបស់បណ្តាប្រទេសជាសមាជិកអាស៊ាននិងបណ្តាប្រទេសមហាអំណាចមួយចំនួនដែលមានចំនួនសរុប១៣ប្រទេស។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ថ្លែងផងថា ៖ កងទ័ពកម្ពុជាគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះតាមរយៈច្បាប់អន្តរជាតិនិងដោះស្រាយតាមសន្តិវិធី ។ កម្ពុជាចង់បានព្រំដែនមួយជាមួយប្រទេសជិតខាងទាំងអស់ដែលជាព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner