និយ័តករធានារ៉ាប់រងកម្ពុជា ផ្សព្វផ្សាយពីច្បាប់ធានារ៉ាប់រង ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តកំពង់ចាម

(កំពង់ចាម)៖ និយ័តករធានារ៉ាប់រងកម្ពុជា បានបេីកសិក្ខាសាលាផ្សព្វផ្សាយ “លិខិតបទដ្ឋានគតិយុត្តស្តីពីការធានារ៉ាប់រង” ដើម្បីផ្សព្វផ្សាយអំពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងយន្តការផ្សេងៗដែលនិយ័តករធានារ៉ាប់រងកម្ពុជា បានដាក់ចេញដើម្បីគ្រប់គ្រងវិស័យធានារ៉ាប់រងឱ្យបានល្អ បង្កឱ្យមានទំនុកចិត្តដល់ប្រជាពលរដ្ឋដែល ជាអ្នកប្រើប្រាស់សេវាក្នុងខេត្តកំពង់ចាម។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយ “លិខិតបទដ្ឋានគតិយុត្តស្តីពីការធានារ៉ាប់រង” នៅខេត្តកំពង់ចាម នាថ្ងៃទី២៨ កក្តដា ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ ថា និយ័តករធានារ៉ាប់រងកម្ពុជា គឺធ្វើយ៉ាងណាព្យាយាមផ្សព្វផ្សាយ បណ្តុះបណ្តាល និងអប់រំ ប្រជាពលរដ្ឋទូទាំងប្រទេសអំពីវិស័យធានារ៉ាប់រង ព្រោះការទិញផលិតផលធានារ៉ាប់រង មិនងាយស្រួល ដូចជាការទិញលក់ទំនិញធម្មតាដែលអតិថិជនទិញភ្លាម នឹងទទួលបានទំនិញយកទៅប្រើប្រាស់ភ្លាមៗ នោះឡើយ។

ឯកឧត្តម អគ្គនាយក បន្តថា សិក្ខាសាលា នេះ គឺជួយឲ្យអ្នកប្រើប្រាស់ និងមិនទាន់បានប្រើប្រាស់ យល់ដឹងពីផ្លូវច្បាប់ ប្រសិនបើចង់ប្តឹងទៅក្រុមហ៊ុនធានារ៉ាប់រងណាមួយ ដោយនិយ័តករធានារ៉ាប់រងកម្ពុជា គឺអ្នកទទួលបន្ទុកដោះស្រាយតាមនីតិវិធី។

ឯកឧត្តម ថា វិស័យធានារ៉ាប់រងនៅកម្ពុជា មានការអភិវឌ្ឍកម្រិតទាប គឺដោយសារកត្តាការយល់ដឹងរបស់ប្រជាពលរដ្ឋលើផលិតផលធានារ៉ាប់រង និងអត្ថប្រយោជន៍នៃការធានារ៉ាប់រងនៅមានកម្រិតទាប។ ដូច្នេះទាមទារឱ្យអ្នកជំនាញមានការបំភ្លឺ ពន្យល់ដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង ឲ្យបានទូលំទូលាយ និងមានទំនុកចិត្តខ្ពស់៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner