កងទ័ពកម្ពុជា និងថៃ ជួបគ្នានៅច្រកអានសេះ ពង្រឹងស្មារតីអនុវត្តបទឈប់បាញ់, ទ័ពថៃ ស្រួលចិត្តពេលលែងផ្ទុះអាវុធដាក់គ្នា

(ព្រំដែន)៖ ច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអ្នកសារព័ត៌ជាតិ និង អន្តរជាតិជាច្រើនអង្គភាព បានចុះមកយកព័ត៌មានអំពីស្ថានភាពព្រំដែន និងការទំនាក់ទំនងគ្នា ឈរលើស្មារតីរួមអនុវត្តលើបទឈប់បាញ់ ដែលចូលជាធរមានកាលពីយប់ម៉ោង១២ ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥ ។ អ្នកសារព័ត៌មានអន្តរជាតិ ១ កំពុងឆ្លើយឆ្លងជាមួយទីស្នាក់កណ្តាលរបស់ខ្លួន នៅទីក្រុង News York ផងដែរ។ កងទ័ពឈរជើងរបស់យើង ក៏ជួយការពារសន្តិសុខ ជូនអ្នកសារព័ត៌មានផងដែរ ។

សូមបញ្ជាក់ជូនថា តំបន់អានសេះ ស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់កម្ពុជា ដែលកងទ័ពឈរជើងរបស់យើងការពារយ៉ាងរឹងមាំ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner