រយៈពេល ៦ថ្ងៃ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ជនភៀសសឹកកើនឡើងជាង ១៦ម៉ឺននាក់

(ភ្នំពេញ)៖ គិតរហូតមកដល់ពេលនេះជនភៀសសឹកម្ពុជា ដែលរត់គេចពីសង្រ្គាមឈ្លានរបស់ប្រទេសថៃក្នុងរយៈពេល ៦ថ្ងៃដោយគិតរាប់ មកដល់ល្ងាចថ្ងៃទី២៩ ខែកក្កដា នេះ បានកើនឡើងរហូតដល់ជាង ១៦ម៉ឺនាក់។

ក្នុងសន្និសីទ្ធសារព័ត៌មាននៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥នេះលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ឱ្យដឹងថា៖ចំនួនជនភៀសសឹកដែលគិតចាប់ពីជម្លោះព្រំដែនកម្ពុជា-ថៃគិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ គិតត្រឹមម៉ោង ៦ល្ងាច ក្នុងនេះដូចជានៅខេត្តឧត្តរមានជ័យចំនួន ៣ ៨៤ ៤៧នាក់ ខេត្តព្រះវិហារចំនួន ២៩៧១៧នាក់ ខេត្តបន្ទាយមានជ័យ ៣៤២៦៤នាក់ ខេត្តពោធិ៍សាត់ ៣០២៦នាក់ និងខេត្តសៀមរាប ៣៣៤៩២នាក់ សរុបទាំង ៥ ខេត្ត ១៦៨៩៤៦នាក់ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner