សាកលវិទ្យាល័យវេស្ទើន ជូនដំណឹងអំពីការផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិត ដើម្បីបុព្វហេតុការពារជាតិ
(ភ្នំពេញ)៖ សាកលវិទ្យាល័យវេស្ទើន ចេញសេចក្ដីជូនដំណឹង អំពីការផ្ដល់ជូនអាហារូបករណ៍ ១០០% រហូតដល់ចប់កម្មវិធីសិក្សាទាំងថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ គ្រប់ជំនាញទាំងអស់ នៃសាកលវិទ្យាល័យវេស្ទើន ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ ។
សាកលវិទ្យាល័យវេស្ទើន សូមជម្រាបជូនដំណឹងដល់ក្រុមគ្រួសារយុទ្ធជនពលីជីវិតក្នុងបុព្វហេតុការពារជាតិ បណ្តាស្ថាប័នព័ត៌មាន និងសាធារណៈជន ឱ្យបានជ្រាបថា៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនដែលបានពលី ឯកឧត្ដម តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល បានសម្រេចផ្ដល់ជូនអាហារូបករណ៍សម្រាប់ការសិក្សានៅសាកលវិទ្យាល័យដោយឥតបង់ថ្លៃ ១០០% ជូនដល់កូនៗយុទ្ធជនពលីជីវិតក្នុងបុព្វហេតុការពារជាតិ ។
សូមក្រុមគ្រួសារយុទ្ធជនពលី ធ្វើការទំនាក់ទំនងមកកាន់សាកលវិទ្យាល័យ តាមរយៈលេខ 096 8000 111 ឬ012 200 988 ៕

ដោយ ៖ វណ្ណលុក