លោក Donald Trump ហៅខ្លួនឯងថា ជាប្រធានាធិបតីសន្តិភាព

លោក Donald Trump ដែលទើបបានជួយសម្របសម្រួល ឲ្យមានបទឈប់ កម្ពុជានិងថៃ បានហៅខ្លួនឯងថា ជាប្រធានាធីបតី «សន្តិភាព» ដោយលើកឡើងថា ចាប់តាំងពីកាន់អំណាច មក លោកបានជួយបញ្ចប់សង្គ្រាម ជាច្រើន។

ទីភ្នាក់ងារព័ត៌មាន New York Post នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានដកស្រង់ សំណេរ របស់លោក Trump ដែលបង្ហោះ នៅលើបណ្តាញសង្គម Truth Social ក្រោយអន្តរាគមន៍ លើជម្លោះកម្ពុជាថៃ ថា «តាមរយៈការបញ្ចប់សង្រ្គាមនេះ យើងបានជួយសង្គ្រោះជីវិតមនុស្ស រាប់ពាន់នាក់។ ឥឡូវនេះ ខ្ញុំបានបញ្ចប់សង្រ្គាម ជាច្រើន ក្នុងរយៈពេល ត្រឹមតែ ៦ខែប៉ុណ្ណោះ ខ្ញុំមានមោទនភាព ដែលបានធ្វើជា ប្រធានាធិបតី សន្តិភាព!..ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាស ខ្លួនឯងបែបនេះ»។

បុរសវ័យ ៧៩ឆ្នាំ រូបនេះ ក៏បានប្រកាសអបអរសាទរ ប្រទេសទាំងពីរ បានឈានដល់បទឈប់បាញ់ និងសន្តិភាព ជាកិច្ចព្រមព្រៀងបទឈប់បាញ់ ធ្វើឡើង ក្រោមពេលមេដឹកនាំអាមេរិករូបនេះ បានផ្តើមចូលខ្លួនអន្តរាគមន៍ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។

កាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលសម្ភាសន៍ផ្តាច់មុខ នៅក្នុងកម្មវិធី “Pod Force One” លោក Trump អះអាងថា លោក ប្រើពាណិជ្ជកម្ម ដើម្បីធ្វើឱ្យសន្តិភាព។ លោក Trump បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី នឹងមានសម្រាប់ប្រទេសទាំងពីរ លុះត្រាតែប្រទេសជិតខាង ទាំងពីរ គឺជាអ្នកជិតខាងដ៏ល្អ មិនគួរឈ្លោះគ្នា ទៀតទេ៕

ប្រភពពី New York Post ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner