Huthi វាយប្រហារអាកាសយានដ្ឋាន របស់អ៊ីស្រាអែល

បរទេស ៖ ក្រុមឧទ្ទាម Huthi នៅប្រទេសយេម៉ែន បាននិយាយថា ពួកគេបានកំណត់គោលដៅ វាយប្រហារ ទៅលើអាកាសយានដ្ឋាន ក្បែរនឹងរដ្ឋធានី Tel Aviv ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី២៩ ខែកក្កដា។

អ្នកនាំពាក្យក្រុមប្រដាប់អាវុធ Huthi បានអះអាង ពីការវាយប្រហារនេះ ដោយនិយាយថា ពួកគេបានបាញ់កាំជ្រួច នៅអាកាសយានដ្ឋាន Ben Gurion។ សំឡេងស៊ីរ៉ែន ត្រូវបានបន្លឺឡើង នៅក្នុងទីក្រុង ជាច្រើន របស់អ៊ីស្រាអែល រួមទាំង ក្រុង ហ្សេរុយសាឡឹម ផងដែរ ខណៈដែលយោធាបាននិយាយថា ខ្លួនបានកំណត់អត្តសញ្ញាណ និង ស្ទាក់ចាប់គ្រាប់ផ្លោង ដែលបាញ់ចេញពីប្រទេសយេម៉ែន ហើយ អ្នកកាសែត AFP បានរាយការណ៍ថា បានឮសំឡេងផ្ទុះ ជុំវិញក្រុង ហ្សេរុយសាឡឹម។

ក្រុមឧទ្ទាម Huthi ដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់កាំជ្រួច និងបញ្ជា យន្តហោះគ្មានមនុស្សបើក ម្តងហើយម្តងទៀត ប្រឆាំងនឹងអ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ បង្ហាញពី សម្ព័ន្ធមិត្ត ជាមួយប៉ាឡេស្ទីន ក្នុងសង្រ្គាម Gaza។

តែ អ៊ីស្រាអែល បានធ្វើការវាយប្រហារសងសឹក ជាច្រើនលើក នៅក្នុងប្រទេសយេម៉ែន ដោយផ្តោត លើកំពង់ផែ ដែលកាន់កាប់ ដោយក្រុម Huthi និងព្រលានយន្តហោះ នៅក្នុងរដ្ឋធានី Sanaa ដែលកាន់កាប់ ដោយក្រុមឧទ្ទាម ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner