ធនាគារ វឌ្ឍនៈនឹងលុបចោលបំណុលទាំងស្រុងជូនអតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនពលីដែលបានបំពេញភារកិច្ចក្នុងសមរភូមិការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពខ្មែរ
អត្ថបទដោយ៖
ទាវ សារៈមុនី
ភ្នំពេញ៖តបតាមសេចក្តីអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ក្រោមក្នុងស្មារតីខ្មែរតែមួយ ធនាគារ វឌ្ឍនៈ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប នឹងលុបចោលបំណុលទាំងស្រុងជូនអតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនពលីដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពខ្មែរ។
នេះជាពេលវេលាដែលយើងរួមសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ហើយការចូលរួមចំណែកនេះនឹងជួយសម្រាលបន្ទុកដល់គ្រួសារយោធិនក្នុងកាលៈទេសៈដ៏សំខាន់នេះ៕

ដោយ៖ទីផ្សារ
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕