ផ្ទុះរោងចក្រផលិតកាំជ្រួចថៃ សម្លាប់មនុស្ស ៩នាក់

បាងកក៖ មនុស្សយ៉ាងតិច ៩នាក់បានស្លាប់ នៅក្នុងការផ្ទុះរោងចក្រផលិត កាំជ្រួច នៅភាគកណ្តាល ប្រទេសថៃ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ហើយ ប៉ូលិស នៅតែស្វែងរកអ្នកបាត់ខ្លួន បន្ទាប់ពីការផ្ទុះ បានកើតឡើង ភ្លាមៗ។

រោងចក្រ បានចាប់ផ្តើមផ្ទុះ ត្រូវភ្លើងឆាបឆេះ នៅម៉ោងប្រហែល ១១ព្រឹក ថ្ងៃពុធនេះ ស្ថិតនៅក្នុងស្រុកមឿង នៃ ខេត្ត ស៊ូផានបូរី ភាគខាងជើង ទីក្រុងបាងកក។

ការិយាល័យ ទំនាក់ទំនងសាធារណៈ ប្រចាំខេត្ត ស៊ូផានបូរី បាននិយាយ តាមរយៈការបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ថា «មនុស្ស៤នាក់ បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួស» ដោយបន្ថែមថា ក្រុមន្ត្រីជំនាញ កំពុងស៊ើបអង្កេត រកមូលហេតុ នៃ ឧបទ្ទេវហេតុ លើកនេះ។

យ៉ាងណាមិញ ទីភ្នាក់ងារព័ត៌មាន AFP បានចេញផ្សាយថា អគ្គិភ័យឆាបឆេះលើរោងចក្រ តែងតែកើតមាន ជាញឹកញាប់ នៅក្នុងប្រទេសថៃ ដោយសារតែ ការអនុវត្តច្បាប់សុវត្ថិភាព នៅមានភាពទន់ខ្សោយ។

កាលពីឆ្នាំមុន មានការផ្ទុះនៅរោងចក្រ ផលិតកាំជ្រួច មួយកន្លែងផ្សេងទៀត ស្ថិតក្នុងខេត្តស៊ូផានបូរី មួយនេះ ដដែល បានសម្លាប់មនុស្ស យ៉ាងតិច ចំនួន ២៣នាក់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner