សាលារៀន ២៦០កន្លែង ក្នុងខេត្តឧត្តរមានជ័យ បន្តបិទទ្វារ​ជា​បណ្ដោះអាសន្ន ខណៈពលរដ្ឋចំនួន ៣៨ ៤៤៧នាក់បន្តភៀសសឹក

ភ្នំពេញ ៖ បើទោះបីជាបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមានក៏ដោយ ក៏សាលានរៀន​មួយចំនួនក្នុង​តំបន់​សមរភូមិ​បន្តបិទទ្វារ ហើយបងប្អូនប្រជាពលរដ្ឋក៏មិន​ទាន់វិលត្រលប់ទៅលំនៅឋានវិញនៅឡើយទេ។ ជាក់ស្ដែងខេត្តឧ​ត្តរមានជ័យ សាលារៀនចំនួន២៦០កន្លែងបន្តបិទទ្វារបណ្ដោះអាសន្ន ។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៅល្ងាចថ្ងៃទី៣០ កក្កដា ២០២៥ ។

បើតាមលោកបណ្ឌិតទូច សុខៈបានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី ៣០ ខែកក្កដា ២០២៥ ខេត្តឧត្តរមានជ័យមានសភាពការណ៍ស្ងប់ស្ងាត់ល្អ ដោយបងប្អូនបប្រជាពលរដ្ឋដែលបានជម្លៀសមកមណ្ឌលសរុបទាំងអស់ចំនួន ១០ ៨០៣គ្រួសារ ដែលស្មើនឹង៣៨ ៤៤៧នាក់ ។

លោកបណ្ឌិតបន្តថា សាលារៀននៅក្នុងខេត្តឧត្តរមានជ័យចំនយន២៦០កន្លែង ក៏នៅតែបន្តបិទជាបណ្ដោះអាសន្ននៅឡើយ ដោយរដ្ឋបាលខេត្តឧត្តរមានបន្តចាត់កម្លាំងថែរក្សាការពារសន្តិសុខ សុវត្ថិភាព ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ រួមទាំងការផ្គត់ផ្គង់ឧបត្ថម្ភគាំទ្រគ្រឿងឧបភោគបរិភោគ និងសេវាផ្សេងៗប្រចាំថ្ងៃ ។

សុខ ណេត
សុខ ណេត
បានប្រលូកនៅតាមស្ថាប័នធំៗមានបទពិសោធន៍ជាច្រើនទាំងទូរទស្សន៍ បណ្ដាញសង្គម និងតាមមូលដ្ឋាន។ បន្ថែមពីការងារជាអ្នកយកព័ត៌មាន អ្នកកែសម្រួល និងអ្នកអត្ថាធិប្បាយ លោកក៏មានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងអ្នកព័ត៌មាននានានៅកម្ពុជាផងដែរ។
ads banner
ads banner
ads banner