សាលាប៊ែលធី អន្តរជាតិផ្ដល់ អាហារ ប ករណ៍ ១០០ភាគ រយ ដល់ កូនៗរបស់ យោធិនពលី និងពិការ ក្នុង បុព្វហេតុការពារជាតិ

ភ្នំពេញ៖ សាលា ប៊ែលធី អន្តរជាតិ សូមផ្តល់អាហារូបករណ៍ ១០០% រហូតដល់ចប់កម្មវិធីសិក្សាសម្រាប់ ថ្នាក់ ចំណេះ ទូទៅ និងថ្នាក់ភាសាអង់គ្លេសទូទៅ ជូនដល់កូនៗវីរកងទ័ពរបស់កម្ពុជា ដែលបានពលីជីវិត និងពិការ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ។ នេះ បើតាមទំព័រហ្វេសប៊ុករបស់ឯកឧត្តមលី ឆេង ស្ថាបនិកសាលាប៊ែលធីអន្តរជាតិ បានចេញផ្សាយយប់ថ្ងៃទី៣០ កក្កដា ២០២៥នេះ ។

បើតាមឯកឧត្តមលី ឆេង បានឱ្យដឹងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរកងទ័ពដែលបានពលីជីវិត និងពិការ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា សាលា ប៊ែលធី អន្តរជាតិ សូមផ្តល់អាហារូបករណ៍ ១០០% រហូតដល់ចប់កម្មវិធីសិក្សាសម្រាប់ ថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១ ដល់ថ្នាក់ទី១២) និងថ្នាក់ភាសាអង់គ្លេសទូទៅ (Stater to Level 12) រហូតដល់ចប់កម្មវិធីសិក្សា ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner