អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ថៃប្រើប្រាស់យុទ្ធសាស្រ្តព័ត៌មានក្លែងក្លាយដើម្បីបំពុល សាធារណៈមតិទាំងជាតិ និងអន្តរជាតិ

(ភ្នំពេញ)៖ ប្រទេសថៃ បានកំពុងប្រើប្រាស់នូវព័ត៌មានក្លែងក្លាយដើម្បី ជាយុទ្ធសាស្ត្រ ក្នុងការបំពុលសាធារណៈមតិជាតិនិងអន្តរជាតិ។ពួកគេតែងចោទប្រកាន់ថា កម្ពុជា បំពានកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា-ថៃ នៅតែកើតមានឡើងជាបន្តបន្ទាប់។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាន ពន្យល់ប្រាប់ពីកលល្បិចយុទ្ធសាស្រ្តបញ្ចេញព័ត៌មានក្លែងក្លាយ ពីសំណាក់របស់ ប្រទេសថៃ ថា កំពុងសាបព្រួសដើម្បីបំណងបន្លំ សាធារណៈមតិជាតិ និងអន្តរជាតិ ។ ហេតុនេះដើម្បី ជៀសវាងការជាប់អន្ទាក់ជឿតាមការញុះញង់របស់សារព័ត៌មានថៃគេ ត្រូវស្វែងយល់ និងត្រូវដឹងពីការអនុវត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងអនុវត្តកិច្ច ព្រម ព្រៀងឈប់បាញ់ដែលធ្វើឡើងនៅប្រទេសម៉ាឡាស៊ីនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។

ឯកឧត្តម ប៉ែន បូណា បានអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងដោយបញ្ជាក់ថា «សូម បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស សូមប្រយ័ត្ន ចំពោះ ព័ត៌មានក្លែងក្លាយ ជាពិសេសគឺ ព័ត៌មានមកពីប្រទេសថៃ ទាំងបណ្ដាញ សារព័ត៌មាន ផ្លូវការ ទាំងបណ្ដាញសង្គម ព័ត៌មានទាំងនោះមួយចំនួនគឺថា មានគោលដៅបំពុល សតិអារម្មណ៍សាធារណៈមតិជាតិ និង អន្តរជាតិ ហើយជាពិសេសគឺបំបែក បំបាក់ ឯកភាពជាតិដ៏រឹងមាំរបស់យើង ។ ដូច្នេះសូមបងប្អូនយើងប្រុងប្រយ័ត្នខ្ពស់ ហើយ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានមុននឹងជឿ» ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner