សម្តេច ធិបតី៖ ការបិទព័ត៌មាន គឺដើម្បីរក្សាសុវត្តិភាពជូន«កងទ័ពកម្ពុជា»ទាំង២០នាក់ ដែលថៃចាប់ទៅ ខណៈការចរចាធ្វើឡើងជាប្រចាំ
អត្ថបទដោយ៖
ឆាយ រត្ថា
នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។
ខ្ញុំសង្ឃឹមថាកងទ័ពថៃនឹងធ្វើការបញ្ជូនយោធិនរបស់យើងទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឲ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុត។
#ams1minute