ឯកឧត្តម ជុំ សុន្ទរី ៖កម្ពុជា ពុំបានធ្វើសកម្មភាពណាមួយសោះឡើយ ដែលជាការ​រំលោភលើបទឈប់បាញ់ ដូចការចោទប្រកាន់ពីភាគីថៃ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាសូមបដិសេធដាច់អហង្ការ ចំពោះសេចក្តីប្រកាស​របស់​ក្រសួងការ បរទេសថៃ ចុះផ្សាយនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥ ដែល​ចោទ​ប្រកាន់ខុសពីការពិតថា កម្ពុជា បានរំលោភលើបទឈប់បាញ់ ដែលបាន​ឯក​ភាពគ្នាកាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។

ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការកម្ពុជា​បាន​ថ្លែង​ក្នុងសន្នីសីទ សារព័ត៌មាននាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះថា មក​ដល់​ពេលនេះគឺកងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណាមួយសោះ​ឡើយ ដែលចាត់ទុកថា ជាការរំលោភលើបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នា​ដូចភាគីថៃ​ចោទប្រកាន់។

ឯកឧត្តមបញ្ជាក់ថាជាថ្មីម្តងទៀតកម្ពុជាសូមទាត់ចោលទាំងស្រុង ក្នុងការបន្តប្រឌិត​របស់​ភាគីថៃ ដូចដែលបានធ្វើរួចមកហើយនៅក្នុងសេចក្តីថ្លែងការណ៍​របស់ក្រសួង​ការបរទេសកម្ពុជា ចេញថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួង​ការ​បរទេសបញ្ជាក់បន្ថែមថា៖«កងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណា មួយទាល់ តែសោះ ដែលចាត់ទុកថាជាការរំលោភលើបទឈប់បាញ់ ដែលបាន​ព្រម​ព្រៀងគ្នា។ កម្ពុជាព្យាយាមដោយស្មោះត្រង់ ដើម្បីសម្រេចកិច្ចព្រមព្រៀងបញ្ចប់​ជម្លោះ​ប្រដាប់អាវុធ ទាំងស្រុង ក្នុងបំណងចៀសវាងការបាត់បង់អាយុជីវិតមនុស្ស​ដោយមិនចាំបាច់បន្ថែមទៀត ក៏ ដូចជាការរងទុក្ខរបស់ប្រជាជនរាប់ម៉ឺននាក់ ដែល​ត្រូវរត់ចោលលំនៅដ្ឋាន ដោយសារតែការ ប្រយុទ្ធគ្នា”។

អ្នកនាំពាក្យក្រសួងការបរទេសថ្លែងដោយផងថា”កម្ពុជាបញ្ជាក់ជាថ្មីយ៉ាងម៉ឺងម៉ាត់ នូវ​ការ​​ប្តេជ្ញាចិត្តឥតងាករេក្នុងការអនុវត្តកិច្ច ព្រមព្រៀងបទឈប់បាញ់គ្នា​ប្រកបដោយ​ប្រ​សិទ្ធភាព និងពេញលេញ ព្រមទាំងការដោះស្រាយ ជម្លោះជាមួយប្រទេសថៃដោយ​សន្តិវិធី» ។

ជាមួយគ្នានេះឯកឧត្តមអ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថា បច្ចុប្បន្ន​នេះ គឺជាពេលវេលាដែលត្រូវផ្តោតការគិតគូ រទៅលើគោលដៅចម្បង ក្នុងស្តារ សន្តិភាព និងរក្សាចីរភាពនៃសន្តិភាព ដើម្បីជាប្រយោជន៍ នៃប្រទេសទាំងពីរ និង​ស្ថិរភាពក្នុង តំបន់ទាំងមូល។ ក្នុងន័យនេះ កម្ពុជាសូមវាយត ម្លៃខ្ពស់​ចំពោះ​ការ​ប្តេជ្ញាចិត្តដ៏មុតមាំរបស់ ប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ានបច្ចុប្បន្ន ដែលបាន​ចាត់វិធានការយ៉ាងឆាប់រហ័សក្នុងការ បង្កើតយន្តការត្រួត ពិនិត្យ និងរាយការណ៍ សំដៅធ្វើយ៉ាងណាឲ្យបទឈប់បាញ់ត្រូវបានអនុវត្ត យ៉ាងមានប្រសិទ្ធភាពតាម​ការ​ព្រមព្រៀងគ្នា ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner